Forest in Cambodia 2014

ពត៌មានសង្ខេបពីទូរស្សកម្ពុជា បង្ហាញពីគម្របព្រៃឈើក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ មានទំហំ ១០ ៣៦៣ ៧៨៩ ហិចតា ។ ការបង្កើតព្រៃសហគមន៍បានចំនូន៤៧៩សហគមន៍ ស្មើនឹង៤១០០០០ ហិចតា ស្ថិតក្នុង២១ ខេត្ត និង ចំនូលទទួលបានពីវិស័យព្រៃឈើក្នុងប្រទេសកម្ពុជា ក្នុងឆមាសទី១ឆ្នាំ២០១៤ មានចំនួនសរុបជិត៧ម៉ឺនលានរៀល និង៧៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ តាមការបញ្ជាក់ពីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ការងារប្រមូលផល អនុផលព្រៃឈើក្នុងឆមាសទីមួយឆ្នាំ២០១៤នេះ មានឈើហ៊ុបមូល ឈើអារ ឈើជ្រុង សសរជ្រុង ។ល។ និង។ល។ ឈើទាំងអស់នេះមានប្រភពពី ការកាប់សំអាតអាងវារីអគ្គីសនី ព្រៃគុម្ព ផ្តល់ផលក្រៅពីព្រៃសម្បទាន ពីការឈូសឆាយ សម្បទានដីសេដ្ឋកិច្ច ក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ នេសាទ និងក្រសួងបរិស្ថាន ឈើមកពីការដាក់ដេញថ្លៃពីការរឹបអូស ។ល។