ក្រសួង​បរិស្ថាន​រៀបចំ​តាក់តែង​សេចក្ដី​ព្រាង​ក្រម​បរិស្ថាន

ក្រសួង​បរិស្ថាន​ចាប់​ផ្ដើម​ធ្វើ​សេចក្ដី​ព្រាង​ក្រម​បរិស្ថាន ដែល​ជា​ក្រម​លើក​ដំបូង​សម្រាប់​វិស័យ​នេះ។ រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​បរិស្ថាន​អះអាង​ថា ច្បាប់​ដែល​កំពុង​តែ​ព្រាង​នេះ នឹង​បម្រើ​ការ​ឲ្យ​ការ​គ្រប់គ្រង​វិស័យ​បរិស្ថាន និង​ធនធាន​ធម្មជាតិ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ល្អ​ប្រសើរ​ជាង​មុន។ ក៏​ប៉ុន្តែ​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​តែ​​បង្ហាញ​ក្តី​កង្វល់​នៅ​ឡើយ ហើយ​ហាក់​ពុំ​មាន​ជឿ​ថា ច្បាប់​នេះ​ក្រោយ​​ពី​អនុម័ត​រួច​នឹង​មាន​ប្រសិទ្ធភាព​កម្រិត​ណា បើ​ធៀប​នឹង​ច្បាប់​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​មាន​ស្រាប់​នោះ។

http://www.rfa.org/khmer/news/environment/draft-environment-law-08202015...