ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើលើកដំបូងត្រូវបានអនុម័ត ដែលជាសញ្ញាគាំទ្រទាំងផ្នែកផ្លូវច្បាប់ និងបច្ចេកទេសដល់សហគមន៍ក្នុងការគ្រប់ព្រៃឈើរបស់ពួកគេប្រកបដោយនិរន្តរភាព

អង្គការរីខូហ្វ សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការដៃគូមួយចំនួនទៀត បានបំពេញការងាររបស់ខ្លួនក្នុងសហគមន៍នេះចាប់តាំងពីឆ្នាំ២០០៨មកម្លេះ នៅពេលសហគមន៍នេះត្រូវបានបង្កើតឡើង និងការធ្វើ​និយ័តកម្មជាបន្តបន្ទាប់តាមរយៈកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើ ដែលបានចុះហត្ថលេខារវាងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងនាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំក្នុងឆ្នាំ ២០០៩។ នៅក្នុងឆ្នាំ ២០១១ សហគមន៍ព្រៃឈើត្រពាំងរូង បានចាប់ផ្តើមរៀបចំផែនការគ្រប់គ្រងរបស់ពួកខ្លួន ដោយមានការគាំទ្រពីអង្គការ AECID ​និងសហភាពអឺរ៉ុប ហើយផែនការនេះត្រូវបានអនុម័តនៅខែតុលា ឆ្នាំ២០១២ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តសហគមន៍ព្រៃឈើប្រទេសកម្ពុជា។

EU Ambassador Cambodia visit Oct 12

សហគមន៍ត្រពាំងរូងចូលរួមធ្វើបទបង្ហាញក្នុងដំណើរទស្សនកិច្ច

 
ប្រទេសកម្ពុជាសម្រេចបានជោគជ័យ ក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើនៅពេលដែលរដ្ឋបាលព្រៃឈើបានអនុម័តជាផ្លូវការនូវផែនការគ្រប់គ្រងសហគមន៍ព្រៃឈើដំបូងគេបង្អស់ ក្រោយពីការប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការមកនូវលិខិតបទដ្ឋានសហគមន៍ព្រៃឈើ (ប្រកាស) ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០០៦។ សហគមន៍ព្រៃឈើត្រពាំងរូង ក្នុងខេត្តកំពង់ធំ ដែលរួមមានបីភូមិ និងគ្រួសារសរុបចំនួន ៥០២ បានបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួន នៅពេលនាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានប្រកាសនៅក្នុងដំណើរទស្សកិច្ចរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Jean-François Cautain កាលពីថ្ងៃទី0៨ ខែតុលា ឆ្នាំ២០១២។ 

អង្គការរីខូហ្វ សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការដៃគូមួយចំនួនទៀត បានបំពេញការងាររបស់ខ្លួនក្នុងសហគមន៍នេះចាប់តាំងពីឆ្នាំ២០០៨មកម្លេះ នៅពេលសហគមន៍នេះត្រូវបានបង្កើតឡើង និងការធ្វើ​និយ័តកម្មជាបន្តបន្ទាប់តាមរយៈកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើ ដែលបានចុះហត្ថលេខារវាងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងនាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំក្នុងឆ្នាំ ២០០៩។ នៅក្នុងឆ្នាំ ២០១១ សហគមន៍ព្រៃឈើត្រពាំងរូង បានចាប់ផ្តើមរៀបចំផែនការគ្រប់គ្រងរបស់ពួកខ្លួន ដោយមានការគាំទ្រពីអង្គការ AECID ​និងសហភាពអឺរ៉ុប ហើយផែនការនេះត្រូវបានអនុម័តនៅខែតុលា ឆ្នាំ២០១២ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តសហគមន៍ព្រៃឈើប្រទេសកម្ពុជា។ 

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Jean-François Cautain  រួមដំណើរដោយអ្នកសារព័ត៌មានចំនួន ១៧រូប មកពីស្ថាប័នព័ត៌មានសំខាន់ៗក្នុងប្រទេស បានធ្វើដំណើរទៅទស្សនកិច្ចចំនួនពីរថ្ងៃ នៅខេត្តកំពង់ធំ។ ឯកអគ្គរដ្ឋទូតបានកោតសរសើរចំពោះស្នាដៃសម្រេចបានរបស់សហគមន៍ ក្នុងការថែរក្សា និងគ្រប់គ្រងព្រៃឈើរបស់ពួកគេលើផ្ទៃដីចំនួន ៩៧៨ហិកតា ដែលមិនត្រឹមតែមានសារៈសំខាន់ក្នុងការលើកកម្ពស់ការចិញ្ចឹមជីវិតនោះទេ តែថែមទាំងជាផលប្រយោជន៍ដល់ប្រជាជនទូទៅ តាមរយៈការជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ហារនិភ័យធម្មជាតិ និងការអភិរក្សជីវចម្រុះផងដែរ។ 

EU Ambassador visiting community forest in Cambodia.  សហគមន៍ព្រៃក្បាលខ្មោចបង្ហាញពីការបោះបង្គោលព្រំប្រទល់សហគមន៍ថ្មីរបស់ពួកគេ

លោក អេដវីន បាយ័ន អ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការរីខូហ្វ ក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖” កិច្ចព្រមព្រៀងសហគមន៍ព្រៃឈើដែលមានរយៈពេល ១៥ឆ្នាំ ដែលចុះហត្ថលេខាដោយគណៈកម្មការសហគមន៍ព្រៃឈើ និងនាយខ័ណ្ឌរដ្ឋបាលព្រៃឈើនៅក្នុងឆ្នំា ២០០៩ បានផ្តល់សិទ្ធកាន់កាប់ស្របច្បាប់ទៅដល់សហគមន៍”។ លោកបានបន្ថែមទៀតថា៖”សហគមន៍នៅតែមានភាពខ្វះចន្លោះក្នុងការគ្រប់គ្រងព្រៃឈើរបស់ពួកគេ ដូច្នេះហើយការអនុម័តផែនការគ្រប់គ្រងថ្មីនេះនឹងផ្តល់ការត្រួសត្រាយផ្នែកបច្ចេកទេស និង ការពង្រឹងស្ថាប័នទៅដល់សហគមន៍ក្នុងការគ្រប់គ្រងសហគមន៍របស់ពួកគេប្រកបដោយនិរន្តរភាព ដែលនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ការចឹញ្ចឹមជីវិត តាមរយៈសកម្មភាពដែលមានផែនការច្បាស់លាស់ និងក្រោមការសម្របសម្រួល បន្ថែមការចុះល្បាត និង ការការពារព្រៃឈើ”។ សហគមន៍ជឿជាក់ថា ផែនការនេះនិងជួយឲ្យពួកគេធានាបាននូវផលប្រយោជន៍ពីការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព តាមរយៈការដកហូតអនុផលប្រកបដោយនិរន្តរភាព និងការប្រមូលអនុផលព្រៃឈើ។ 

ផែនការដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ផ្សេងៗទៀត

សហគមន៍ដែលអាស្រ័យផលពីព្រៃឈើ មានការប្រឈមយ៉ាងខ្លាំង នៅក្នុងបរិបទដែលទំនាស់នៃការប្រើប្រាស់ដីធ្លីមានការកើនឡើង ជាមួយនឹងសម្បទានដីសេដ្ឋកិច្ច ដូច្នេះការផ្អាកសម្បទានព្រៃឈើ ការកាប់ឈើខុសច្បាប់ ការអនុម័តផែនការគ្រប់គ្រងសហគមន៍ព្រៃឈើលើកទីមួយតនេះត្រូវបានសហគមន៍យល់ឃើញថាជាជំហានមួយដ៏សំខាន់ ក្នុងការបង្កើតសិទ្ធគ្រប់គ្រងសហគមន៍ព្រៃឈើរបស់ពួកគេ និង ឈានទៅរកការចែករំលែកផលប្រយោជន៍។ 

ឯកអគ្គរដ្ឋទូត និងអ្នកសារព័ត៌មានបានស្វែងយល់ពីមូលដ្ឋានគ្រឹះ ក្នុងបទបង្ហាញដែលធ្វើឡើងដោយសហគមន៍ព្រៃឈើត្រពាំងរូង  ដូចជាការធ្វើសារពើភ័ណ្ឌព្រៃឈើ ការកំណត់ព្រំប្រទល់ជាដើម។ ប្រតិភូក៏បានបន្តដំណើរទៅកាន់សហគមន៍ព្រៃឈើត្រពាំងក្បាលខ្មោច ដែលសហគមន៍នេះកំពុងសិ្ថតនៅក្នុងដំណាក់កាលរៀបចំផែនការគ្រប់គ្រង និងការពិនិត្យមើលឡើងវិញនូវបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ តួនាទី និងទំនួលខុសត្រូវ និងឯកសារទាក់ទងទៅនឹងការរៀបចំផែនការគ្រប់គ្រង។ មានគ្រួសារចំនួន ៩២ រស់នៅក្នុងសហគមន៍នេះដែលពួកគេត្រូវការការគាំទ្រជាចំបាច់ក្នុងការគ្រប់គ្រងព្រៃឈើឲ្យបានប្រសើរ និងទប់ស្កាត់ការកាប់ឈើខុសច្បាប់ និងលើសពីនេះទៀតការទ្រទ្រង់ការចិញ្ចឹមជីវិតរបស់ពួកគេនៅមិនទាន់មានទំនាក់ទំនងទៅនឹងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានព្រៃឈើនៅឡើយ។ 

EU Ambassador Cambodia visit Oct 12
ឯកឧត្តម  Jean-François Cautain  ចូលរួមក្នុងការធ្វើសារពើរភ័ណ្ឌព្រៃឈើជាមួយប្រជាសហគមន៍ក្នុងសហគមន៍ត្រពាំងរួង

ក្រោមជំនួយឧតបត្ថមពីសហភាពអឺរ៉ុប ក្នុងគម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្ដភាព និងការលើកកម្ពស់របរចិញ្ចឹម​ជីវិត​​នៅជនបទ តាមរយៈសហគមន៍​ព្រៃឈើ និង គំនិតផ្ដួចផ្ដើមអំពីការកាត់បន្ថយ ការបញ្ចេញឧស្ម័នដែលបណ្ដាលមកពីការបាត់បង់ និង​រេចរឹលព្រៃឈើនៅកម្ពុជា (SFMRLE) ដែលមានទឹកប្រាក់ជាង ១,៦​លា​នអឺរ៉ូ  អង្គការរីខូហ្វបានបន្តការងារក្នុងការដោះស្រាយបញ្ហា និងបញ្ហានានាដែលប្រឈមក្នុងការអភិវឌ្ឍរបរចិញ្ចឹមជីវិត និងការរៀបចំផែនការគ្រប់គ្រង។ សមាជិកសហគមន៍ត្រូវបានបណ្តុះបណ្តាលស្តីអំពី ការរក្សាទុកឯកសារ និងការបង្កើតប្រព័ន្ធរក្សាទុកឯកសារសម្រាប់ភូមិ។ សមាជិកសហគមន៍តែងតែចុះល្បាតយ៉ាងទៀងទាត់ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ។​​

លើសពីនេះទៀត ក្រុមទឹកឃ្មុំ ដែលមានសមាជិកចំនួន ៤០ភូមិ ត្រូវបានបង្កើតឡើងដោយជោគជ័យ រួមជាមួយក្រុមសន្សំប្រាក់ដែលមានសមាជិកចំនួន ១៥នាក់ ក៏កំពុងមានដំណើរការល្អផងដែរ។ ការទំនាក់ទំនងរវាងសហគមន៍ និងក្រុមប្រឹក្សាឃុំ មន្រ្តីរដ្ឋបាលដែនដី មានលក្ខណៈកាន់តែប្រសើរឡើង។

អង្គការរីខូហ្វ កម្ពុជាបានឈានទៅមុខក្នុងការសកម្មភាពកសាងសមត្ថភាព៖ ការគ្រប់គ្រងធនធានសហគមន៍ព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីទ្រទ្រង់ការចិញ្ចឹមជីវិតឲ្យកាន់តែ​ប្រសើរឡើងផ្អែកទៅលើសុវត្ថិភាពសិទ្ធក្នុងការប្រើប្រាស់ធនធាន។ 

News Type: