នាថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៥ តំណាងជនជាតិដើមភាគតិចចំនួន៣០នាក់មកពី១៣ខេត្តជួបជុំគ្នានៅសណ្ឋាគាឡឺរូយ៉ាល់ដើម្បីពិភាក្សា ជ្រើសរើសតំណាងថ្មីរបស់ខ្លួនសម្រាប់ចូល ក្នុងក្រុមប្រឹក្សាយោបល់រេដបូក និងក្រុមប្រឹក្សាប្រតិបត្តិនៃគម្រោងភាពជាដៃគូរកាបូនព្រៃឈើ (FCPF) ជំនួសលោក ណក់ វែន ដែលបានលាលែងកាលពីខែកុម្ភៈថ្មីនេះដោយគាត់មាន កិច្ចការរវល់មិនអានបន្តជាភាពតំណាងទៀតបាន។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីលំហូរព័ត៌មាននិងព័ត៌មានត្រឡប់ពីថ្នាក់ជាតិទៅសមាជិកសហគមន៍ជនជាតិដើមភាគតិចនៅតាមបណ្តាខេត្តពីគោលនយោបាយនិងសកម្មភាពរេដបូក ។ ជាលទ្ធផល លោក មែន ប៉ាក់ ជាជនជាតិដើមភាគតិចគួយមកពីខេត្តព្រះវិហាត្រូវបានជ្រើសរើសតំណាងជនជាតិដើមភាគតិច និងលោក លី លីម ជាជនជាតិដើមភាគតិចភ្នងមកខេត្តក្រចេះត្រូវបានជ្រើសរើសជាអ្នកតំណាងបំរុង ក្នុងករណីលោក មែន ប៉ាក់មានកិច្ចការរវល់ ។