កិច្ចពិភាក្សារេដបូកកម្ពុជាលើប្រធានបទ "ព្រៃឈើនិងការប្រែប្រួលអាកាសធាតុ"
តើព្រៃឈើមានសារៈសំខាន់និងអត្ថប្រយោជន៍ដូម្តេចខ្លះ? តើព្រៃឈើមានទំនាក់ទំនងអ្វីខ្លះជាមួយនឹងការប្រែប្រួលអាកាសធាតុ ? ព្រៃឈើផ្តល់សារៈសំខាន់យ៉ាងច្រើនដល់មនុស្ស សត្វ និងរុក្ខជាតិនៅលើផែនដី ។ ព្រៃឈើផ្តល់ជាទីជំរក ផ្តល់ធនធានឈើសម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការរបស់មនុស្ស ផ្តល់នូវចំណីអាហារ ដកហូតអនុផលព្រៃឈើ និងជាពិសេសព្រៃឈើបានស្រូបយកនូវឧស្ម័ននៅក្នុងបរិយាកាសដែលឧស្ម័នទាំងនោះបង្កអោយមានការប្រែប្រួលអាកាសធាតុ ។