វីដេអូស្តីអំពីរេដបូកជាភាសាខ្មែរ ដែលផលិតដោយ the Global Canopy Programme (GCP) (www.globalcanopy.org) និងកម្មវិធីយូអេនរេដកម្ពុជា (www.cambodia-redd.org) មានគោលបំណងលើកកម្ពស់ ការយល់ដឹងអំពីរេដបូកទៅដល់ភាគីពាក់ព័ន្ធ ។ រេដបូកមានន័យថា ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែល បណ្តាលមកពីការបាត់បង់ និងរិចរិលព្រៃឈើ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយរួមបញ្ចូលនូវ ការអភរក្ស ការគ្រប់គ្រងព្រៃឈើឲ្យមាននិរន្តរភាព និងការបង្កើនកាបូនស្តុក ។ វីដេអូបានបង្ហាញអំពីហេតុអ្វីយើងចាំបាច់មានរេដបូក? និង ទំនាក់ទំនងរវាង ការប្រែប្រួលអាកាសធាតុ និងព្រៃឈើ ។