វាជាការចាំបាច់ណាស់ដែលដំណើរការ និងការអនុវត្តរេដបូកនៅកម្ពុជាត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធផេ្សង ជាពិសេសសហគមន៍មូលដ្ឋានដែលពឹងផ្អែកលើផល និងអនុផលព្រៃឈើ សមធម៌ក្នុងការបែងចែកផលប្រយោជន៍ និងសិទ្ធទទួលបានការគ្រប់ គ្រងនិងប្រើប្រាស់ដោយសមធម៌ ។ ដើម្បីរួមចំណែកក្នុងការគាំទ្រនិងលើកកំពស់សមធម៌ ក្នុងមូលដ្ឋាន វេទិការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាកំពុងផលិតប័ណ្ឌបត្រ័ (leaflet) ស្តីអំពី”ការលើកកំពស់សមធម៌នៅក្នុងដំណើរការរេដបូក” សម្រាប់ផ្សព្វផ្សាយទៅដល់ អ្នកចងក្រងគោលនយោបាយ អង្គការជាតិ អង្គការអន្តរជាតិ និង អ្នកសម្របសម្រួលមូលដ្ឋានសម្រាប់ជាពត៌មានគោលក្នុងការចូលរួមគាំទ្រនិងលើកកម្ពស់សមធម៌ ក្នុងរេដបូក ។ ឯកសារនេះមានការឧបត្តមថវិការពីអង្គការ RECOFTC និងធ្វើការបោះពុម្ភ ចែកចាយនៅចុងខែ មករា ឆ្នាំ២០១៥ ។