ការលើកកម្ពស់សមធម៌នៅក្នុងការគ្រប់គ្រងព្រៃឈើ និងដំណើរ ការរេដបូក

វគ្គបណ្តុះបណ្តាល​ស្ដីពី ”ការលើកកម្ពស់សមធម៌នៅក្នុងការគ្រប់គ្រងព្រៃឈើ និងដំណើរ ការរេដបូក” នៅថ្ងៃទី២០ ដល់២១ ខែតុលា បានផ្តល់ឱកាស​ដល់អ្នក​សម្រប​សម្រួល​សហគមន៍​​សំខាន់ៗ​ចំនួន ២៣នាក់ ដែលក្នុងនោះ​មានស្រ្តីចំនួន៧នាក់​​​ដើម្បីសិក្សាស្វែងយល់ពីសមធម៌ រួមទាំង​បញ្ហាសមធម៌នៅ​តាមតំបន់គោលដៅ​របស់​ពួកគេ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សមធម៌​ក្នុងការគ្រប់គ្រងព្រៃឈើ និង ដំណើរការរេដបូក ។ ក្នុងការសិក្សានោះពួកគេក៏បានពាំនាំនូវគោលគំនិតពីការសិក្សាទៅអនុវត្តក្នុងការងារជាក់ស្ដែង​ តាមរយៈដំណើរ​ទស្សនៈកិច្ចសិក្សា​ទៅតំបន់​សហគមន៍​អេកូទេសចរណ៍ធម្មជាតិចំបក់។ ដូច្នេះ ពួកគេនឹងអាចយកចំណេះដឹងនឹងបទពិសោធន៍ដែលទទួលបានដើម្បី​សម្របសម្រួល​សហគមន៍​ក្នុងការ​ពង្រឹង​សមធម៌នៅតាមតំបន់គោលដៅ​របស់​ពួកគ។ កញ្ញា គង់ សូផៃ អ្នកចូលរួម​​​មកពីអង្គការពន្លកខ្មែរ នៅខេត្តព្រះវិហារបាន​ចាប់អារម្មណ៍ថា “វគ្តបណ្តុះបណ្តាលនេះមិនត្រឹមតែធ្វើឲ្យនាងមានឱកាសជួប​​​ជាមួយអ្នកចូលរួមមកពីអង្គការនៅខេត្តផ្សេងៗដើម្បីពង្រឹងទំនាក់ទំនងនិងចែករំលែកបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងផ្តល់ឲ្យនាងនូវចំណេះដឹង ជំនាញផ្សេងៗ​ ។ ចំណេះដឹង និងជំនាញវាជាការសំខាន់ណាស់សម្រាប់ពួកយើងទាំងអស់គ្នាដែល ជាអ្នកសម្របសម្រួលនៅថ្នាក់មូលដ្ឋានដើម្បីអាចចូលរួមយ៉ាងសកម្មក្នុងការចងក្រង និងអនុវត្តគោលនយោបាយក្នុងបរិបទព្រៃឈើនិងរេដបូក ដើម្បើឲ្យមាន ភាពសមធម៌។” ចំណេះដឹង និងឱកាសសម្រាប់ការចូលរួម របស់សហគមន៍ មូលដ្ឋានមានសារៈសំខាន់ណាស់​ ក្នុងការ​ចូលរួមធ្វើការសម្រេចចិត្ត​ ដើម្បីធានាឱ្យបាននូវ​និរន្តរភាព ។