សំលេងសម្រាប់ព្រៃឈើតំបន់មេគង្គ(V4MF) ភ្ជាប់ទំនាក់ទំនងប្រជាជន ភ្ជាប់ទំនាក់ទំនងតំបន់ទេសភាពព្រៃឈើ

សំលេងសម្រាប់ព្រៃឈើតំបន់មេគង្គ(V4MF) ភ្ជាប់ទំនាក់ទំនងប្រជាជន ភ្ជាប់ទំនាក់ទំនងតំបន់ទេសភាពព្រៃឈើ

គម្រោងមានគោលបំណងលើកកំពស់សំលេង​ស្ថាប័នមិនមែនរដ្ឋរួមមាន សង្គមស៊ីវិល ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដើម្បីលើកកំពស់អភិបាលកិច្ចព្រៃឈើនៅតំបន់មេគង្គ ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និង​ការរួមចំណែករបស់ព្រៃឈើក្នុងការអភិវឌ្ឍន៍របស់ប្រទេសក្នុងតំបន់មេគង្គ។ គម្រោងមើលឃើញថា ដើម្បីឲ្យ​ធនធានព្រៃឈើមាននិរន្តរភាព អភិបាលកិច្ចព្រៃឈើក្នុងតំបន់ទេសភាពព្រៃឈើត្រូវតែមានការចូលរួមពីស្ថាប័ន​មិនមែនរដ្ឋ។

ឈ្មោះគម្រោង៖ សំលេងសម្រាប់ព្រៃឈើតំបន់មេគង្គ

គាំទ្រដោយ៖ សហគមន៍អ៊ឺរ៉ុប

ពេលវេលា៖ ២០១៧-២០២១

ប្រទេសអនុវត្តន៍៖ កម្ពុជា ឡាវ  មីយ៉ាន់ម៉ា ថៃ និងវៀតណាម

 

សាវតាគម្រោង

 

ប្រជាជនប្រមាណជា ៨៥ លាននាក់ នៅតំបន់មេគង្គរស់នៅដោយពឹងផ្អែកលើព្រៃឈើ ដែលមួយភាគបីនៃ  ប្រជាជនទាំងនេះជនជាតិដើមភាគតិច។ ក្នុងចំណោមប្រជាសហគមន៍ជនបទនៅតំបន់មេគង្គមាន ៣០ភាគរយ កំពុងរស់ក្នុងភាពក្រីក្រ។ ចាប់ឆ្នាំ១៩៩០ ដល់ឆ្នាំ២០១៥ ការបាត់បង់ព្រៃឈើនៅក្នុងតំបន់នេះជាមធ្យមមាន ​៤,៩ភាគរយ ដែលការបាត់បង់នេះបានបង្កបញ្ហាប្រឈមជាច្រើនដល់ការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍   ជាពិសេសចំពោះអ្នកដែលមានជីវភាពពឹងអាស្រ័យលើព្រៃឈើ។​ ទោះបីជាការប្រឹងប្រែងកន្លងមកក្នុងការដោះស្រាយបញ្ហាទាំងនេះទទួលបានលទ្ធផលល្អជាច្រើនយ៉ាងណាក្តី​​ក៏អភិបាលកិច្ចព្រៃឈើនៅតែជាការប្រឈម   ចំបងសម្រាប់តំបន់មេគង្គនេះ។ គម្រោងជាច្រើនកំពុងគាំទ្រសហគមន៍ដោះស្រាយបញ្ហាលើការកាប់ឈើ ខុសច្បាប់ កាត់បន្ថយការបាត់បង់និងរិចរិលរបស់ព្រៃឈើ កាត់បន្ថយភាពក្រីក្រនៅតាមជនបទ និងអភិរក្សជីវចម្រុះជាដើម។ ទោះជាយ៉ាងនេះក្តីកត្តាគន្លឹះនៃកិច្ចប្រឹងប្រែងទាំងនេះស្ថិតនៅលើបញ្ហាអភិបាលកិច្ច។ បើគ្មានប្រព័ន្ធអភិបាលកិច្ចរឹងមាំមួយ ដែលឈរលើមូលដ្ឋាន តម្លាភាព គណនេយ្យភាព និងការចូលរួមប្រកបដោយប្រសិទ្ធភាពទេ សកម្មភាពដែលបានរៀបរាប់ខាងលើនេះនឹងមិនទទួលបានជោគជ័យទេ។

គួរបញ្ជាក់ថាស្ថាប័នដែលមិនមែនជារដ្ឋ (NSAs) ជាពិសេសសង្គមស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកំពស់អភិបាលកិច្ច។ ទន្ទឹមនឹងការ រីកចំរើនក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថាប័នមិនមែនរដ្ឋ នៅជួបប្រទះភាពប្រឈមជាច្រើនដូចជា ការខកខានមិនបានចូលរួមដោយស្មើភាពជាមួយស្ថាប័នរដ្ឋ និងការមិនឱ្យតំលៃលើតួនាទីរបស់ពួកគេក្នុង ការងារអភិបាលកិច្ចព្រៃឈើជាដើម។ បញ្ហាទាំងនេះកើតឡើងដោយ​សារបញ្ហាមួយចំនួនលើអភិបាលកិច្ចព្រៃឈើដូចជា សមត្ថភាពរបស់ស្ថាប័នមិនមែនរដ្ឋនៅមានកម្រិតទាបក្នុងការសន្ទនាដោយស្មើភាពជាមួយស្ថាប័នរដ្ឋនិងវិស័យឯកជន គោលនយោបាយមួយចំនួនបានរៀបចំដោយមិនសូវមានការចូលរួមទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ ព័ត៌មាននិងទិន្នន័យចាំបាច់សម្រាប់ពង្រឹងការងារអភិបាលកិច្ចព្រៃឈើនៅមានភាពខ្វះចន្លោះ។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ សហភាពអឺរ៉ុបបាន

ផ្តល់មូលនិធិគាំទ្រគម្រោង "សំលេងសម្រាប់ព្រៃឈើតំបន់មេគង្គ" ដែលមានគោលបំណងលើកកំពស់សំលេង​ស្ថាប័នមិនមែនរដ្ឋ ដើម្បីលើកកំពស់អភិបាលកិច្ចព្រៃឈើនៅតំបន់មេគង្គ។

 

គោលបំណង

គម្រោងរំពឹងថា នៅឆ្នាំ២០២១ ស្ថាប័នមិនមែនរដ្ឋនៅ តំបន់ទេសភាពព្រៃឈើទាំងបីដែលជាគោលដៅគម្រោង មានលទ្ធភាពភ្ជាប់បណ្តាញជាមួយគ្នាទៅវិញទៅមក ដើម្បីតាមដាន និងចូលរួមយ៉ាងសកម្មក្នុង ការលើកកំពស់អភិបាលកិច្ចព្រៃឈើជាពិសេសចូលរួមលើយន្តការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មឈើ-កិច្ចព្រមព្រៀងដៃគូស្ម័គ្រចិត្ត  និងយន្តការរេដបូក។ គោលបំណងរួមនៃគម្រោងនេះ នឹង ទទួលបានតាមរយៈ​លទ្ធផលចំនួន ០៤ខាងក្រោមនេះ៖

ឆ្នាំ២០១៩ ប្រព័ន្ធត្រួតពិនិត្យអភិបាលកិច្ចព្រៃឈើដោយស្ថាប័នមិនមែនរដ្ឋ ត្រូវបានអនុវត្តន៍សាកល្បងនៅតំបន់ទេសភាពព្រៃឈើគោលដៅគម្រោង និងពង្រីកវិសាលភាពមកថ្នាក់ជាតិ

ឆ្នាំ២០២០ សិទ្ធិ និងសមត្ថភាពរបស់ស្ថាប័នមិនមែនរដ្ឋត្រូវបានពង្រឹងដើម្បីលើកកំពស់អភិបាលកិច្ចព្រៃឈើ

ឆ្នាំ២០២១ ការចូលរួមរបស់ស្ថាប័នមិនមែនរដ្ឋក្នុងយន្តការរេដបូក និងយន្តការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ចនិងពាណិជ្ជកម្មឈើ ត្រូវបានធ្វើឲ្យប្រសើរឡើង ដើម្បីបង្កើតប្រព័ន្ធត្រួពិនិត្យ អភិបាលកិច្ចព្រៃឈើមួយប្រកបដោយតម្លាភាពនិងគណនេយ្យភាព

ឆ្នាំ២០១៩ ព័ត៌មាន មេរៀន និងបទពិសោធន៍ល្អៗ ពីការអនុវត្តប្រព័ន្ធត្រួតពិនិត្យអភិបាលកិច្ចព្រៃឈើ ត្រូវបានចែករំលែកនៅវេទិកាថ្នាក់តំបន់។

 

តំបន់គោលដៅគម្រោង

ដើម្បីដោះស្រាយបញ្ហាអភិបាលកិច្ចព្រៃឈើទាមទារនូវ វិធីសាស្រ្តរួម ហេតុនេះគម្រោងនឹងអនុវត្តសកម្មភាពទាំងនៅ ថ្នាក់តំបន់ ថ្នាក់ជាតិ និងថ្នាក់តំបន់ទេសភាពព្រៃឈើគោលដៅ។

គម្រោងផ្តោតលើតំបន់ទេសភាពព្រៃឈើ បីនៅក្នុងប្រទេសប្រាំនៃតំបន់មេគង្គ។ តំបន់ទេសភាពព្រៃឈើទាំងបីនេះជាទីជម្រករបស់ប្រជាសហគមន៍ជាច្រើន ព្រមទាំងជាតំបន់ដែលមានធនធានជីវចម្រុះខ្ពស់ និងផ្តល់សេវាបរិស្ថានយ៉ាងច្រើន:

. តំបន់ទេសភាពព្រៃឈើ Dawna Tenassem (DTL) -  ដែលគ្របដណ្តប់លើតំបន់បម្រុងធម្មជាតិ Tannhayi (ប្រទេសភូមា) និង តំបន់ព្រៃឈើភាគខាងលិច (ប្រទេសថៃ)

. តំបន់ទេសភាពព្រៃឈើភាគខាងជើងប្រទេសថៃនិងតំបន់ទេសភាពប្រទេសឡាវ (NTLL) - គ្របដណ្តប់លើឧទ្យានជាតិ Doi Phu Kha (ប្រទេសថៃ) និង ខេត្តបរកែវ (Bokeo) និង ខេត្តសាយ៉ាបូរី (Xayabuy) (ប្រទេសឡាវ)

. តំបន់ទេសភាពព្រៃឈើ ប្រទេសវៀតណាម-ឡាវ-កម្ពុជា (VLCL) - គ្របដណ្តប់លើតំបន់ទេសភាពព្រៃឈើភាគខាងកើត (ព្រំដែនប្រទេសកម្ពុជានិងវៀតណាម); ) ខេត្តខ្វាងណាម (Quang Nam) អាណ្ណាម (Annamites) ភាគកណ្តាល ខេត្ត កុនទូម (Kon Tum) តំបន់ខ្ពង់រាបភាគកណ្តាល (ព្រំដែនប្រទេសវៀតណាម កម្ពុជា និងឡាវ) និង គ) តំបន់អភិរក្សជីវចម្រុះ សៃពាន (Xe Pian) និងដងអំផាន (Dong Amphan) (ប្រទេសឡាវ)

សកម្មភាពគម្រោង

គម្រោងនេះអនុវត្តន៍សកម្មភាពនៅថ្នាក់តំបន់ទេសទេសភាពព្រៃឈើ ថ្នាក់ជាតិ និងថ្នាក់តំបន់:

១. បង្កើតប្រព័ន្ធត្រួតពិនិត្យអភិបាលកិច្ចព្រៃឈើ (FGMS) ដើម្បីតាមដាននិងពង្រឹងការគ្រប់គ្រងតំបន់ទេសភាពព្រៃឈើ។ គម្រោងនឹងបង្កើតនិងអនុវត្តន៍សាកល្បងប្រព័ន្ធ ត្រួតពិនិត្យ អភិបាលកិច្ចព្រៃឈើ មួយ ដែល មានប្រសិទ្ធភាពនៅប្រទេសក្នុងតំបន់មេគង្គ ជាពិសេសនៅតំបន់ទេសភាពព្រៃឈើ គោលដៅទាំងបីនៃគម្រោង។ ប្រព័ន្ធត្រួតពិនិត្យនេះនឹងរួមចំណែកកសាងសមត្ថភាពដល់ស្ថាប័នមិនមែនរដ្ឋក្នុងការ ប្រមូល ព័ត៌មាន ដោយប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទដៃ និងប្រព័ន្ធព័ត៌មានភូមិសាស្រ្ត (GIS) 

២. អភិវឌ្ឍសមត្ថភាពដល់ស្ថាប័នមិនមែនរដ្ឋ ដើម្បីតាមដាននិងត្រួតពិនិត្យដំណើរការគ្រប់គ្រងតំបន់ទេសភាពព្រៃឈើ។ ការអភិវឌ្ឍសមត្ថភាពនេះនឹងធ្វើឡើងតាមរយៈដំណើរការរៀនសូត្រដោយមានការចូលរួម ដើម្បីឲ្យស្ថាប័នមិនមែនរដ្ឋ មានលទ្ធភាពជួយដល់សហគមន៍មូលដ្ឋាននិងជនជាតិដើមភាគតិច ចូលរួមអនុវត្តន៍ប្រព័ន្ធត្រួតពិនិត្យអភិបាលកិច្ចព្រៃឈើនៅតាមតំបន់ទេសភាពព្រៃឈើគោលដៅគម្រោង។

៣. បង្កើនសមត្ថភាព ស្ថាប័នមិនមែនរដ្ឋ ដើម្បីឆ្លើយតបនឹងភាពប្រឈមក៏ដូចជាឱកាស ដែលពាក់ព័ន្ធនឹងបញ្ហា អភិបាលកិច្ច និងគោលនយោបាយវិស័យព្រៃឈើ។

 

ដៃគូគម្រោង

រីខូហ្វ - មជ្ឈមណ្ឌលសម្រាប់មនុស្សនិងព្រៃឈើ

អង្គការ WWF (អាល្លឺម៉ង់ និង តំបន់មេគង្គ) WWF(link is external) 

វិទ្យាស្ថាន EWMI - គម្រោង Open Development Initiative East West Management Institute - Open Development Initiative(link is external)

ភ្ជាប់ទំនាក់ទំនងរវាង សេដ្ឋកិច្ច ធម្មជាតិ និងមនុស្ស NEPCon(link is external) (Nature Economy and People Connected)

វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (ប្រទេសកម្ពុជា) NGO Forum on Cambodia(link is external)

សមាគមន៍ជីវចម្រុះឡាវ - (ប្រទេសឡាវ) Lao Biodiversity Association(link is external) 

បណ្តាញ ស្តារនិងអភិរក្សបរិស្ថានភូមា - MERN (ប្រទេសភូមា) Myanmar Environment Rehabilitation-Conservation Network(link is external) 

រ៉ាក់ថៃ (Raks Thai) - សមាជិកនៃអង្គការ CARE អន្តរជាតិ (ប្រទេសថៃ) Raks Thai 

អង្គការផ្សារភ្ជាប់ មនុស្សនិងធម្មជាតិ - PanNature (ប្រទេសវៀតណាម) People and Nature Reconciliation(link is external)

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
លោក Etienne Delattre 
អ្នកសម្របសម្រួលគម្រោង, RECOFTC
អ៊ីម៉ែល៖ etienne.delattre@recoftc.org