វគ្គបណ្តុះបណ្តាលស្តីពីការសសេរផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ

ឧបត្ថម្ភដោយ៖ សហភាពអ៊ឺរ៉ុប អនុរត្តដោយ៖ អង្គការរីខូហ្វ WWF និង MVI សហការជាមួយមន្ទីបរិស្ថានខេត្តមណ្ឌលគិរី

 

                            

សេចក្តីផ្តើម

​​​          គម្រោងនិរន្តរភាពនៃជីវចម្រុះបរិស្ថាននិងអត្ថប្រយោជន៍សង្គមនៅក្នុងតំបន់ទេសភាព​ព្រៃការពារភាគខាងកើតនៃប្រទេសកម្ពុជាបានទទួលថវិកាពី​សហភាពអឺរ៉ុប(EU) អនុវត្តដោយអង្គការWWF,RECOFTC, NTFP-EP, MVI នឹងសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការសរសេរផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ដល់ មន្ត្រីមន្ទីរបរិស្ថាន ដែនជម្រកសត្វព្រៃ​ និងបុគ្គលិកអង្គការ​ដៃគូ។  វគ្គបណ្តុះបណ្តាលនេះរួមមានការ​​រៀន​​សូត្រនៅក្នុងថ្នាក់ និងការចុះមូលដ្ឋានដើម្បីឱ្យ​សិក្ខាកាមមានលទ្ធភាពក្នុងការគាំទ្រដល់គណៈកម្មាការ​ និងសមាជិកសហគមន៍ដើម្បីសម្របសម្រួលការសរសេរផែនការគ្រប់គ្រងសហគមន៍តំបន់ការពារឲ្យស្របទៅតាមគោលការណ៍ណែនាំស្តីពីសហគមន៍តំបន់ការពារធម្មជាតិ។

​          ក្នុងការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិចំណុចសំខាន់គឺ ត្រូវធ្វើឱ្យ​ប្រាកដ​​ថាផែនកា​រ​នេះបានរៀបចំឡើងក្នុងដំណើរការដោយមានការចូលរួមដែលក្នុងនោះការចូលរួម​របស់​សហគមន៍​មាន​ភាពសំខាន់ ហើយតម្រូវឱ្យ​មានការគាំទ្រជាបន្ដសម្រាប់​ដំណាក់​កាល​នៃដំណើរ​ការ។ ដូច្នេះដំណើរការដោយមានការចូលរួម វិធីសាស្ដ្រ និង​ឧបករណ៍​​ដែលនឹង​ប្រើប្រាស់សម្រាប់វគ្គនេះ​គឺជាការ​ជម្រុញឱ្យ​មានការចូលរួមពីគ្រប់អ្នករៀន​សូត្រ​​ទាំងអស់ និង​ចែករំលែក​បទពិសោធន៍​នៅ​មូលដ្ឋាន​បន្ថែម​ទៀត។ មេរៀនក្នុងវគ្គនេះនឹង​មានភាពទាក់ទងគ្នារវាងការផ្ដល់បទ​ឧទ្ទេស​នាម ការពិភាក្សា និងការអនុវត្ដនៅមូលដ្ឋាន។ មេរៀន​នីមួយៗ​​នឹងសម្របសម្រួល​ដល់ការរៀនសូត្រនិង​ចែក​រំលែកនូវ​ព័ត៌មានពីអ្នកបង្រៀនដល់សិក្ខាកាម ​មានការឆ្លុះបញ្ចាំងជាបន្ដបន្ទាប់ដោយភ្ជាប់​ពីការ​រៀន​សូត្រ​ក្នុងវគ្គទៅនឹងពិសោធន៍​របស់សិក្ខាកាមម្នាក់ៗ។

​គោលបំណង

​          ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមនឹងអាច៖

  • យល់ដឹង​ និងវិភាគ៖ទិន្នន័យសារពើភ័ណ្ឌព្រៃសហគមន៍ និងការប៉ាន់ប្រមាណតម្រូវការប្រើផលនិងអនុផលព្រៃឈើនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ។
  • សម្របសម្រួលដំណើរការរៀបចំ និងសរសេរផែនការគ្រប់គ្រងព្រៃសហគមន៍តំបន់ការពារធម្មជាតិ

វិធីសាស្រ្ត

វិធីសាស្រ្តដែលប្រើប្រាស់ក្នុងវគ្គនេះមាន៖

- ការបង្ហាញពីទ្រឹស្ដី

- ការបំផុសគំនិត

- ការពិភាក្សាតាមក្រុម

- ការពិភាក្សាក្រុមធំ

- ការធ្វើបង្ហាញ

- ការឆ្លុះបញ្ចាំង និងផ្តល់មតិកែលំអ

- ល្បែងថាមពល

- ការចុះមូលដ្ឋាន

ប្រធានបទ

​          ប្រធានបទសម្រាប់វគ្គបណ្តុះបណ្តាលស្តីពីការសរសេរផែនការសហគមន៍តំន់ការពារធម្មជាតិរួមមាន៖

  1. ដំណើរការ និងព័ត៌មានសម្រាប់រៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ
  2. ការវិភាគទិន្នន័យនិងការបង្ហាញលទ្ធផល
  3. កិច្ចសម្របសម្រួលរៀបចំសេចក្តីព្រាងផែនការ គ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ
  4. ការសរសេរផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ
  5. ការចុះអនុវត្តន៍ផ្ទាល់លើការរៀបចំសេចក្តីព្រាងផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ
  6. កិច្ចសម្របសម្រួលពិគ្រោះយោបល់សេចក្តីព្រាងផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជាមួយអ្នកពាក់ព័ន្ធ
  7. ការកែសម្រួលនិងសុំការទទួលស្គាល់លើផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ

ពេលវេលានិងទីកន្លែង

​          វគ្គបណ្តុះបណ្តាលនេះនឹងរៀបចំឡើងពី ថ្ងៃទី២៨ ដល់ថ្ងែទី ៣១ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារ ពេជ្រដា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

 

សម្រាប់ព័ត៌មានបន្ថែមស្តីពីវគ្គសូមទំនាក់ទំនង​ ៖លោកស្រី ទី ពុទ្ធារ៉ា អ្នកសម្របសម្រួលភាពជាដៃគូសហគមន៍ព្រៃឈើរបស់គម្រោង​ ENRTP

ទូរស័ព្ទលេខ ៖ 076 666 6435,Email: ty.putheara@recoftc.org ។ 

News Type: