ក្រុមហ៊ុនចំការវៀតណាមបានយល់ព្រមទៅតាមការស្នើសុំរបស់អ្នកភូមិជនជាតិក្នុងខេត្តរតនគិរី

 

                            

 

​​​         

កិច្ចខិតខំប្រែងរបស់សហគមន៍ជនជាតិដើមភាគតិច ទទួល​បានជោគជ័យមួយកម្រិតទៀតហើយ ក្នុងការចរចារជាមួយក្រុមហ៊ុនចំការកៅស៊ូវៀតណាម HAGLយោងតាមការចុះផ្សាយ របស់ការសែតភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី២៧ កក្កដា The Compliance Advisor Ombudsman (CAO) បានជួយសម្របសម្រួលសហគមន៍ជនជាតិដើមភាគតិចចំនួន ១១សហគមន៍ ជាមួយនឹងក្រុមហ៊ុនចំការ​កៅស៊ូ HAGL។  

ក្រុមហ៊ុនបានយល់ព្រមប្រគល់ឲ្យសហគមន៍វិញនូវ ភ្នំដួងវិញ្ញាណ ប្រហែល២០ មកឲ្យសហគមន៍ ព្រមទាំងសន្យា​ថានឹងជួសជុលឡើងវិញនូវប្រព័ន្ធទឹក និងសំណង់ដែលក្រុមហ៊ុនបានធ្វើបែកបាក់។ ការព្រមព្រៀងនេះ គឺបន្ថែមលើកិច្ចព្រមព្រៀង ពីមុនក្នុង ខែកញ្ញា ឆ្នាំ២០១៥ ដោយក្រុមហ៊ុនបានយល់ព្រមកាត់ផ្ទៃដីរបស់ខ្លួនជាងពាក់កណ្តាល និងយល់ព្រមនឹងពង្រីកផ្ទៃដីចំការរបស់ខ្លួនទៅក្នុងដីដូនតា និងដីព្រៃរបស់សហគមន៍ជនជាតិដើមភាគតិចក្នុង​តំបន់​នោះឡើយ។

ដំណោះស្រាយ និងការព្រមព្រៀងខាងលើ បង្ហាញពីភាពជោគជ័យរបស់សហគមន៍ក្នុងការតស៊ូជាមួយក្រុមហ៊ុន HAGLតាំងពីយូរមកហើយ។ ប៉ុន្តែ ការអនុវត្តនូវការព្រមព្រៀងនេះ និងដើម្បីទទួលបានការទទួលស្គាល់ជាផ្លូវការ​ពី​​រដ្ឋាភិបាល គឺជា ជំហានថ្មីមួយទៀតដែលតំរូវឲ្យសហគមន៍បន្តនូវកិច្ចប្រឹងប្រែងរបស់ខ្លួន។

បានរួមចំណែកក្នុងកិច្ចការនេះ មួយគឺតាមរយៈ គម្រោងសំណើរឆាប់រហ័ស (QDF)ក្នុងប្រទេសកម្ពុជា ដែលបានបញ្ចប់ការអនុវត្តរបស់ខ្លួនក្នុង ខែសីហា ឆ្នាំ២០១៥ ដោយគម្រោងនេះបានជួយបណ្តុះបណ្តាល​សហគមន៍ទាំងនោះ លើជំនាញ ចរថារ និងតស៊ូមតិ និងទី២ គឺតាមរយៈផ្តល់ការគាំទ្រដោយផ្ទាល់ដល់​ដំណើរការនៃការដោះស្រាយនេះ ក្រោមជំនួយ ‘Follow the Money’ នៃ 2015 Innovation Fund grant ទៅដល់អង្គការ Inclusive Development International and Equitable Cambodia។ ​

សម្រាប់ព័ត៌មានពីដំណើរការនៃការដោះស្រាយជម្លោះសូមចូលទៅមើលទីនេះ here

News Type: