កិច្ចប្រជុំពិភាក្សាក្រុមពីការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់ទេសភាពព្រៃឡង់

រៀបចំដោយ៖ រីខូហ្វកម្ពុជា

អង្គការរីខូហ្វ មជ្ឍមណ្ឌសម្រាប់មនុស្ស និងព្រៃឈើ នឹងអនុវត្តន៍ផែនការយុទ្ធសាស្រ្តរបស់ខ្លួនពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ដែលផ្តោតលើការ  គ្រប់គ្រងធនធានព្រៃឈើដោយមានការចូលរួម។ អង្គការរីខូហ្វនិងពិភាក្សា ប្រមូលព័ត័មាន ស្តីពីស្ថានភាពគ្រប់គ្រង ធនធានធម្មជាតិ អ្នកពាក់ព័ន្ធ បញ្ហាប្រឈម និងឱកាសនានាទាក់ទងនឹង ដើម្បីជាមូលដ្ឋាន រៀបចំផែនការសកម្មភាព និងគម្រោងនានា​របស់ខ្លួនរួមចំណែកអនុវត្តន៍ផែនការយុទ្ធសាស្រ្តរបស់ខ្លួន។

          ក្នុងន័យនេះអង្គការរីខូហ្វនឹងរៀបចំប្រជុំពិភាក្សាក្រុមជាមួយអ្នកពាក់ព័ន្ធសំខាន់ៗដើម្បីប្រមូល ព័ត៌មាន គំនិតយោបល់របស់អ្នកពាក់ព័ន្ធលើការគ្រប់គ្រងធនធានធម្មជាតិនៅថ្នាក់តំបន់ទេសភាព ជាពិសេសគឺដែនជម្រកសត្វព្រៃ ព្រៃឡង់។

គោលបំណង

-          សិក្សាស្វែងយល់ពីអ្នកពាក់ព័ន្ធសំខាន់នឹងការងារគ្រប់គ្រងធនធានធម្មជាតិនៅខេត្តកំពង់ធំ ជាពិសេស នៅដែនជម្រកសត្វព្រៃ ព្រៃឡង់

-          សិក្សាស្វែងយល់ពីបញ្ហាប្រឈម និងឱកាសក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅខេត្តកំពង់ធំ ជាពិសេស នៅដែនជម្រកសត្វព្រៃ ព្រៃឡង់

អ្នកចូលរួម

            កិច្ចពិភាក្សាក្រុមនេះនឹងអញ្ជើញចូលរួមដោយ មន្រ្តីជំនាញនៃមន្ទីបរិស្ថានខេត្តកំពង់ធំ ខ័ណ្ឌរដ្ឋបាល ព្រៃឈើកំពង់ធំ តំណាងបណ្តាញសហគមន៍ព្រៃឈើ និងអង្គការដៃគូ។ 

 

កម្មវិធីកិច្ចប្រជុំ

ម៉ោង

ប្រធានបទ

វិធីសាស្រ្ត

០៨.០០-០៨.៣០

ចុះឈ្មោះអ្នកចូលរួម

 

០៨.៣០-០៨.៤៥

កិច្ចស្វាគមន៍ ការណែនាំអ្នកចូលរួម និងកម្មវិធីការពិភាក្សា

បទបង្ហាញ

០៨.៤៥-១០.០០

ការវិភាគអ្នកពាក់ព័ន្ធនឹងដែនជម្រកសត្វព្រៃ ព្រៃឡង់

ពិភាក្សាក្រុម

១០.០០-១០.៣០

ពិភាក្សាពីបញ្ហាប្រឈម និងឱកាស ក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅតំបន់ទេសភាព (ដែនជម្រកសត្វព្រៃ ព្រៃឡង់)

ពិភាក្សាក្រុម

១០.៣០-១១.៣០

ការបូកសរុបកទ្ធផល

ពិភាក្សាក្រុមធំ

                                                                                   រក្សាសិទ្ធិកែប្រែកម្មវិធីក្នុងករណីចាំបាច់