អបអរសាទរខួប៣០ឆ្នាំនៃសហគមន៍ព្រៃឈើ

អបអរសាទរខួប៣០ឆ្នាំនៃសហគមន៍ព្រៃឈើ

ពង្រឹងសមត្ថភាពប្រជាជនដើម្បីទទួលបាននូវសុខមាលភាពព្រៃឈើតាំងពីឆ្នាំ១៩៨៧

 

ឆ្នាំ២០១៧នេះ គឺជាខួបលើកទី៣០នៃអង្គការីខូហ្វ ដោយក្នុងរយៈពេលបីទសវត្សកន្លងមកពួកយើង និងដៃគូទាំងអស់បានរួមគ្នាជួយដល់សហគមន៍ព្រៃឈើនៅអាស៊ី ដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើនដូចជា ចំនួនសហគមន៍ព្រៃឈើមានការកើនឡើង ប្រសិទ្ធភាព​នៃប្រជាជនក្នុងគោលនយោបាយដីធ្លី ការកាត់បន្ថយភាពក្រីក្រ និងសុខមាលភាពព្រៃឈើ។ 

 

 

ក្នុងឆ្នាំ១៩៧០ ព្រៃឈើនៅអាស៊ី មានការបាត់បង់យ៉ាងគំហ៊ុក ដូចគ្នានឹងជីវភាពរបស់ប្រជាជនរាប់លាននាក់ដែលពឹងផ្អែកលើព្រៃឈើ។ ការគ្រប់គ្រងព្រៃឈើដោយរដ្ឋាភិបាលខ្លួនឯងផ្ទាល់ ត្រូវបានមើលឃើញថាមិនមានប្រសិទ្ធភាពទាល់តែសោះក្នុងប្រទេសមួយចំនួន ដែលជា មូលហេតុ​មួយធ្វើឲ្យសហគមន៍ព្រៃឈើត្រូវបានគេទទួលស្គាល់ថាជាដំណោះស្រាយមួយដ៏ល្អ រហូតដល់យើង​អាចឃើញថា នៅពេលនេះចំនួនសហគមន៍ព្រៃឈើមានការកើនឡើងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប៉ុន្តែ នៅតែមានឧបសគ្គមួយចំនួនដែលរាំងស្ទះ ដល់ការ អនុវត្ត​សហគមន៍​ព្រៃឈើដូចជា កម្រិតនៃចំណេះ​ដឹងផ្នែកបច្ចេកទេស ជំនាញ និងប្រសិទ្ធភាពនៃយុទ្ធសាស្រ្ត។

 

នៅប្រទេសថៃ លោកបណ្ឌិត ស៊ុមសាក់ ស៊ុកវង្ស (Dr. Somsak Sukwon) ក្រោយទទួលបានការសិក្សានៅមហាវិទ្យាល័យព្រៃឈើ នៃសាកលវិទ្យាល័យកាសេសាត បានមើលឃើញពីបញ្ហាខាងលើ ហើយក៏ចាប់ផ្តើម​បង្កើត​កម្មវិធីសិក្សាអំពីសហគមន៍ព្រៃឈើ ដោយទទួលបានការឧបត្ថម្ភពីអង្គការស្បៀងនិងកសិកម្មអង្គការសហប្រជាជាតិ (FAO)។ បន្ទាប់មក គម្រោងនេះបានចាប់ផ្តើមពង្រីកខ្លួន ហើយនថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៨៧ អង្គការ​រីខូហ្វត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ  ដោយទទួលបានការឧបត្ថម្ភពីអង្គការស្បៀងនិងកសិកម្មអង្គការសហប្រជាជាតិ (FAO) រដ្ឋាភិបាលស្វីស(តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី) និងសាកលវិទ្យាល័យ​កាសេសាត នៃប្រទេសថៃ។

 

ដំបូងឡើយ រីខូហ្វគឺជាវិទ្យាស្ថានមួយ នៅប្រទេសថៃ ដែលផ្តល់វគ្គបណ្តុះបណ្តាលទាក់ទងនឹងសហគមន៍ព្រៃឈើដល់អ្នកពាក់ព័ន្ធនឹងវិស័យព្រៃឈើក្នុងតំបន់ មុននឹងក្លាយជាអង្គការ​អន្តរជាតិ ដែលមានការិយាល័យនៅប្រទេស​ចំនួន៧ (ប្រាំពីរ) និងធ្វើការនៅ៨ (ប្រាំបី)ប្រទេសបង្គោលផ្សេងទៀត។ រីខូហ្វ បានធ្វើការយ៉ាងសកម្មជាមួយនឹងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីបង្កើន​ជីវភាពដល់ប្រជាជនដែលពឹងផ្អែកលើព្រៃឈើតាមរយៈការ​បន្សុំា និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និរន្តរភាពជីវភាព ការការពារ និងការដោះស្រាយជម្លោះលើការប្រើប្រាស់ដីព្រៃឈើ។ ការពង្រឹងសមត្ថភាព ការបណ្តុះបណ្តាល និងកម្មវិធីសិក្សា នៅតែជាការងារគោលរបស់រីខូហ្វ រួមជាមួយនឹងគម្រោងផ្ទាល់នៅមូលដ្ឋាន ការវិភាគ និង​យុទ្ធសាស្រ្តទំនាក់ទំនង។ បច្ចុប្បន្ន រីខូហ្វកំពុងធ្វើការលើគម្រោងជាច្រើននៅថ្នាក់ជាតិ និងថ្នាក់តំបន់ ក្នុងតំបន់អាស៊ី និងតំបន់នានាទៀត។

 

 

ក្នុងរយៈពេល៣០ឆ្នាំ រីខូហ្វបានធ្វើការងារជាច្រើន ដើម្បីធានាដល់សុវត្ថិភាពនៃសហគមន៍ព្រៃឈើ លើធនធានព្រៃឈើ និងបង្កើនចំនួនអ្នកចូលរួមក្នុងការគ្រប់គ្រងព្រៃឈើដើម្បីធានានូវប្រយោជន៍របស់សង្គម សេដ្ឋកិច្ច និង​បរិស្ថាន។ រីខូហ្វ ក៏បានបណ្តុះបណ្តាលមនុស្សជាង ៥,០០០នាក់ ពីជាង៤០ប្រទេស ដោយមានស្រ្តីចូលរួមច្រើនជាង៣០% ហើយជាលទ្ធផលយើងទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ដៃគូ ដោយ​ទទួលបានលទ្ធផលដូចជា៖

 

 

  • ឧបករណ៍ច្បាប់ជាង ១០០ ត្រូវបានអនុម័ត ដែលជាលទ្ធផលចេញពីការគាំទ្ររបស់រីខូហ្វ ហើយវាបានជួយដល់ភាពល្អប្រសើរលើផ្នែកកម្មសិទ្ធដីព្រៃ និងសុវត្ថិភាពជីវភាពរបស់ប្រជាជនមូលដ្ឋាន
  • ការបង្កើតក្រុមការងារជាតិសហគមន៍ព្រៃឈើនៅប្រទេសកម្ពុជា ឡាវ និងភូមា ព្រមទាំងការបង្កើតបណ្តាញសង្គមព្រៃឈើអាស៊ានថ្នាក់តំបន់(ASFN)
  • ការបង្កើតបណ្តាញក្រុមសហគមន៍ព្រៃឈើថ្នាក់មូលដ្ឋាននៅប្រទេសកម្ពុជា ភូមា ថៃ និងវៀតណាម 
  • គ្រួសារជាង ៥.៣លាន កំពុងចូលរួមក្នុងសហគមន៍ព្រៃឈើក្នុងតំបន់
  • ក្រុមអ្នកប្រើប្រាស់សហគមន៍ព្រៃឈើជាង៣៨,០០០ ត្រូវបានបង្កើតក្នុងប្រទេសបង្គោលនានា

ចេញពីជោគជ័យដែលទទួលបាន តំរូវការលើការគាំទ្រសហគមន៍ព្រៃឈើពីរដ្ឋាភិបាល សង្គមស៊ីវិល និងម្ចាស់ជំនួយសម្រាប់កម្មវិធីថ្នាក់តំបន់ និងប្រទេសបន្តកើនឡើង​ក្នុងតំបន់ ហើយរីខូហ្វមានមោទនភាពដែលយើងមានកិត្តិនាមជាអង្គការឈានមុខគេក្នុងការកសាងសមត្ថភាព​ព្រៃឈើ​ក្នុងប្រទេស​មួយចំនួនក្នុងប្រទេសអាស៊ាន។ សម្រាប់រីខូហ្វ មានរឿងជោគជ័យជាច្រើនដែលយើងត្រូវអបអរ ហើយក៏មានរឿងជាច្រើនទៀតដែលយើងត្រូវបន្តអនុវត្តដូចជា បន្តធានាថាសហគមន៍ព្រៃឈើដែលទទួលបានជោគជ័យទាំងនោះនឹងរួមចំណែកក្នុ​ង​ការឈានទៅដល់​គោលដៅ​នៃ​ការអភិវឌ្ឍន៍​ដោយចីរភាព។ សម្រាប់រយៈពេល ៣០ឆ្នាំទៅមុខទៀត យើងនៅតែបន្តធ្វើការពង្រឹងសមត្ថភាពប្រជាជនមូលដ្ឋាន និងកសាងអនាគតមួយ​ដែលគ្រប់គ្នាទទួលបានសមភាពផលប្រយោជន៍ដែលប្រសើជាងមុន។  

 

 

សូមអញ្ជើញទស្សនាវីដេអូ video សង្ខេបស្តីពីប្រវត្តិរបស់រីខូហ្វតាំងពីឆ្នាំ១៩៨៧ និងស្វែងយល់ពីសកម្មភាពរបស់យើង រួមជាមួយនឹងដៃគូនានាក្នុការរួមចំណែកធ្វើឲ្យមានកំណើនសហគមន៍ព្រៃឈើ ការ​ពង្រឹងគោលដីធ្លី ការកាត់បន្ថយភាពក្រីក្រ និងការបង្កើននូវសុខមាលភាពព្រៃឈើក្នុងរយៈពេល៣០ឆ្នាំនេះ។ ​

 

ព្រឹត្តការណ៍ និងសកម្មភាព

ដើម្បីចូលរួមអបអរក្នុងខួបលើកទី៣០នេះ ក្នុងឆ្នាំ២០១៧ រីខូហ្វនឹងបង្កើតព្រឹត្តការណ៍មួយចំនួនក្នុងតំបន់ដូចជា៖

  • ការពិភាក្សាពីតួនាទីរបស់ប្រជាជន ក្នុងអភិបាលកិច្ចព្រៃឈើ, IBC យ៉ង់ហ្គូន ថ្ងៃទី២៦ ខែមីនា វេលាម៉ោង០១ រសៀល។ សម្រាប់ព័ត៌មានបន្ថែមសូមមើលក្នុង https://www.facebook.com/recoftc/posts/10154202942616695)
  • ពិធីស្វាគមន៍សម្រាប់នាយកប្រត្តិបត្តិថ្មីរបស់រីខូហ្វ នៅក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ២៩ ខែមិនា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://www.facebook.com/recoftc/posts/10154210471986695 
    និង 
    https://www.flickr.com/photos/149704738@N03/sets/72157679449380824/
  • សិក្ខាសាលាស្តីពី កម្មសិទ្ធដីធ្លីរបស់សហគមន៍ និង​លំនៅដ្ឋាន ក្នុងកំណែទម្រង់ច្បាប់ស្តីពីការការពារព្រៃឈើ និងការអភិវឌ្ឍន៍ នៅក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២០ ខែមេសា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលក្នុង https://www.facebook.com/recoftc/posts/10154285906721695 
    និង https://www.facebook.com/recoftc/posts/10154285838836695
  • កិច្ចប្រជុំក្រុមការងារព្រៃឈើភូម នៅវៀនទាន ប្រទេសឡាវ ថ្ងៃទី ១៧ ខែឧសភា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://www.facebook.com/recoftc/posts/10154342937581695 
  • ពិធីអបអរខួប៣០ឆ្នាំរបស់រីខូហ្វតាមបែបពុទ្ធសាសនា នៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៩ ខែឧសភា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://www.facebook.com/recoftc/posts/10154370853246695 
  • សន្និសិទ្ធថ្នាក់តំបន់ប្រចាំឆ្នាំនៃក្រុមការងារសង្គមព្រៃឈើអាស៊ាន នៅឈៀងម៉ៃ ប្រទេសថៃ នៅថ្ងៃទី១១ ខែមិថុនា។​ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://www.recoftc.org/press-releases/recoftc-and-partners-celebrate-30...
  • និងព្រឹត្តការណ៍នានាជាច្រើនទៀត!

សូមចូលរួមតាមដានសម្រាប់ព្រឹត្តការណ៍ផ្សេងៗទៀត ព្រោះយើងនឹងផ្តល់ព័ត៌មានថ្មីៗជានិច្ចពេញមួយឆ្នាំ